Tuesday, July 5, 2011

តំបន់រមណីយដ្ឋានប៉ែលិន

ក្រុងប៉ៃលិន
ស្ថិតិ
ផ្ទៃដី: ៨០៣ គម២

ប្រជាជន: ២២៩០៦ (១៩៩៨)
ដង់ស៊ីតេ:
២៨,៥ នាក់/គម២



ISO 3166-2:
KH-២៤
ផែនទី



ប៉ៃលិនគឺជាក្រុងមួយដែលទើបតែប្រកាសថ្មីជាងគេបំផុត ដូច្នេះហើយការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនានាលើគ្រប់វិស័យបាន និងកំពុងចាប់ផ្តើមគួរអោយកត់សំគាល់។ នៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីមួយដែលប្រជាពលរដ្ឋខ្មែរនិងពិភពលោកទទួលស្គាល់ថា ជាតំបន់ប្រកបដោយវិសាលភាពនៃវត្ថុដែលមានតំលៃឥតគណនាក្នុងចំនោម សម្បត្តិធម្មជាតិទាំងឡាយដែលមាននៅក្រោមដី។ ជនណាក៏ដោយដែលបាននិយាយឬចាប់ផ្តើមចរចារអំពីប៉ៃលិនកាលណាហើយ ម្នាក់ៗចាប់អារម្មណ៍ភ្លាមទៅលើត្បូងដែលស្ថិតនៅក្នុងតំបន់ប៉ៃលិន នេះតែម្តង។ តាមពិត ប៉ៃលិន មិនត្រឹមតែសំបូរទៅដោយត្បូងនោះទេ ថែមទាំងពោរពេញទៅដោយព្រៃឈើយ៉ាងក្រាស់ឃ្មឹក ព្រមទាំងសត្វព្រៃជាច្រើនផងដែរ។
នៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីមួយដែលប្រជាពលរដ្ឋខែ្មរ និងពិភពលោកទទួលស្គាល់ថាជាតំបន់ប្រកបដោយវិសាលភាព នៃវត្ថុដែលមានតមៃ្លថៃ្ល ឥតគណនាក្នុងចំណោមសម្បត្តិធម្មជាតិ ទាំងឡាយដែលមាននៅក្រោមដី។ ជនណាក៏ដោយដែលបាននិយាយ ឬចាប់ផ្តើមចរចារអំពីប៉ៃលិនកាលណាហើយម្នាក់ៗ ចាប់អារម្មណ៍ភ្លាមទៅលើត្បូងដែលស្ថិត នៅក្នុងតំបន់ប៉ៃលិននេះតែម្តង។ តាមពិតប៉ៃលិនមិនត្រឹមតែសំបូរទៅដោយត្បូងនោះទេ ថែមទាំងពោរពេញទៅដោយព្រៃឈើ យ៉ាងក្រាស់ឃ្មឹកព្រមទាំងសត្វព្រៃជាច្រើនផងដែរ[១]។ ប៉ៃលិន ក្នុងសម័យកាលអភិវឌ្ឍន៍ថ្មីនេះ កំពុងតែបាត់បង់កេរ្ត៏ ឈ្មោះជាទឹកដីដ៏វិសាល ព្រោះសៀមដែលចុះកុងត្រាសំណង់ជាមុយរដ្ឌាភិបាលខែ្មរ បានមកកាយដី ហើយរែងយកត្បូងនិងវត្ថុដែលមានតំលៃទាំងឡាយដែលមាននៅក្រោមដីនេះ ទាំងឡានៗ ទៅស្រុកថៃវិញ ។ មកដល់សព្វថ្ងៃ តំបន់ជុំវិញភ្នំយ៉ាតនៅសល់ស្នាមរន្ឌដៅរាប់មិនអស់ បន្សល់ទុកពីគ្រឿងចក្រដែលពូកសៀមបានប្រើ ៕

ប្រវត្តិឈ្មោះក្រុងប៉ៃលិន
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ PH ជា អក្សរ ផ AIជាស្រះអេ Lជាអក្សរល I ជា ស្រះ អិ ផ្សំនឹងN ជាអក្សរន។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PHAILIN ។ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ H គេក៏លុបចោលទៅនៅសល់ PHAILIN ។
សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។[២]
ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុងខេត្តបាត់ដំបង។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។
តំបន់ទេសចរណ៍
រមណីយដ្ឋានភ្នំយ៉ាត
ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់សាងសង់ជារាងវត្តកូឡា។ ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្រុងប៉ៃលិនខាងស្តាំដៃពីទីក្រុង ប៉ៃលិនតាមផ្លូវជាតិលេខ១០។ ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់សំរាប់អ្នកដែលរស់ នៅក្រុងប៉ៃលិន និងអ្នកដំនើរឆ្លងកាត់តំបន់នោះ ជាពិសេសជាតំបន់ដែលនៅសល់រ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុង ក្រុងប៉ៃលិន។
រមណីយដ្ឋានភ្នំកុយ
ជាតំបន់ទេសចរណ៍ធម្មជាតិ។ តំបន់នេះមានចំងាយ២០គម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ សាលាក្រៅ ក្នុងសង្កាត់ស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ។
រមណីយដ្ឋានអូរអែម
ជាតំបន់រមណីយដ្ឋានចាស់ ដែលស្ថិតនៅក្នុងសង្កាត់អូរច្រារ ខ័ណ្ឌប៉ៃលិនមានចំងាយ១០គមពីក្រុងប៉ៃលិនហើយរមណីយដ្ឋាននេះ ជារមណីយដ្ឋានធម្មជាតិ។
រមណីយដ្ឋានក្បាលអូរតាវ៉ៅ
ជារមណីយដ្ឋានធម្មជាតិដែលពោរពេញទៅដោយទេសភាពល្អត្រកាល រួមផ្សំជាមួយនឹងអូរថ្លាឆ្វេង។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចំងាយ ៥គម ពីក្រុងប៉ៃលិន។
រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៤គមពីទីក្រុងមាន លក្ខណៈជាទំនប់ស្ទាក់ទឹកសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើ ស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានសួនច្បារផ្កាចំរុះពណ៌គួរជាទីគយគន់។

ក្រៅពីនេះគេសង្កេតឃើញមានរមណីយដ្ឋានធម្មជាតិផ្សេងទៀតដូចជាទឹកធ្លាក់ភ្នំខៀវ ៣២ជាន់និងទឹកធ្លាក់បរហ៊ុយ។

No comments:

Post a Comment